ក្រុមហ៊ុន Apple អាចនឹងប្រកាសចេញ iPad Air 3 នៅពាក់កណ្តាល ខែមិនានេះ!
បរទេស៖ នាពេលថ្មីៗនេះ មានរបាយការណ៍មួយចំនួន បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ពិភពលោក Apple បានគ្រោងនឹងធ្វើការចេញ iPad Air ស៊េរីថ្មីរបស់ខ្លួន នាពាក់កណ្តាលខែមិនា ខាងមុខនេះហើយ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងទុកថា អាចនឹងរៀបចំព្រឹត្តិការណ៍ ដាក់បង្ហាញនូវឧបករណ៍ប្រភេទ iPad Air 3 នាថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៦នេះ បន្ទាប់ពីក្រុមហ៊ុនមួយនេះ បានធ្វើការបង្ហាញ និងដាក់លក់ iPad Air 2 កាលពីខែតុលា ឆ្នាំ២០១៤ កន្លងមក។
ជាមួយគ្នានេះដែរ បើទោះជាមិនមានការបញ្ជាក់ច្រើន នូវព័ត៌មានលម្អិត ទាក់ទងទៅនឹងលក្ខណៈពិសេស ក៏ដូចជារូបរាង របស់ឧបករណ៍ថ្មីនេះក៏ដោយ តែក៏មានការ លើកឡើងមួយចំនួនថា iPad Air 3 នេះអាចនឹងផលិតឡើង ដោយភ្ជាប់ជាមួយនឹង បាសអូប៉ល័រ (speakers) ច្រើនថែមទៀត រួមនឹង Flash សម្រាប់បន្ថែមអម ជាមួយកាមេរ៉ាខាងក្រោយ។
លើសពីនេះទៀត ក៏មានការលេចឮមកថា Apple អាចសាកល្បងនូវការកែច្នៃថ្មីមួយ ជាមួយនឹង iPad Air 3 នោះគឺការបង្កើតនូវ Apple Pencil ដែលនេះជាលក្ខណៈពិសេស ដ៏ថ្មីស្រឡាងមួយ របស់ក្រុមហ៊ុន Apple។
យើងនឹងរង់ចាំមើលថាតើ នាខែមិនានេះ Apple អាចនឹងរៀបចំ ព្រឹត្តិការណ៍ក្នុងការ បង្ហាញនូវផលិតផលថ្មី របស់ខ្លួនឬយ៉ាងណា ហើយពេលនោះយើង នឹងបានដឹងអំពី បច្ចេកវិទ្យាដែលថ្មីៗ អមជាមួយនឹង ឧបករណ៍ស៊េរីថ្មី ផងដែរ៕
ក្រុមហ៊ុន Apple អាចនឹងប្រកាសចេញ iPad Air 3 នៅពាក់កណ្តាល ខែមិនានេះ!
Reviewed by Miss Khema
on
3:06 AM
Rating:
Reviewed by Miss Khema
on
3:06 AM
Rating:

No comments: