សត្វពស់ថ្លាន់យ៉ាងធំសម្បើម មួយក្បាល ប្រទះឃើញ ក្នុងការដ្ឋានសាងសង់មួយកន្លែង នៅម៉ាឡេស៊ី
ម៉ាឡេស៊ី៖ កាលពីម្សិលមិញនេះ នៅក្នុងការដ្ឋានសាងសង់មួយកន្លែង ក្នុងតំបន់ Pengarang ប្រទេសម៉ាឡេស៊ី មានភាពភ្ញាក់ផ្អើល ដោយសារតែសត្វពស់ថ្លាន់ដ៏ធំមួយក្បាល។
រូបភាពដែលត្រូវបានថតដោយ ទូរសព្ទដៃ របស់បុរសម្នាក់ឈ្មោះ Sanjeev បង្ហាញសកម្មភាពកម្មករកំពុងតែយករថយន្តស្ទូចលើកសត្វពស់ថ្លាន់នោះឡើង។ សត្វពស់ដ៏ធំមួយក្បាលនោះ ត្រូវបានប្រទះភ្នែកឃើញ ដោយកម្មករធ្វើការនៅទីនោះផ្ទាល់ ខណៈពេលដែលពួកគេ កំពុងតែចាក់ប្រេង កាលពីម្សិលមិញ ថ្ងៃទី៩ កុម្ភៈ នេះ។
យ៉ាងណាមិញ លោក Sanjeev មិនបានដឹងច្បាស់ទេ ថាសត្វពស់នោះមានប្រវែងប៉ុន្មាន។ គាត់ក៏មិនដឹងថា នឹងមានរឿងអ្វីបន្ទាប់ទៀតដែរ ក្រោយពីកម្មករទាំងនោះ ចាប់វាបាន ព្រោះគាត់គ្រាន់តែបានថតរូប និងយកមកចែករំលែក ឲ្យបានឃើញសត្វពស់ដ៏ធំមួយក្បាលនោះប៉ុណ្ណោះ៕
ប្រភព៖ Singaporeseen
សត្វពស់ថ្លាន់យ៉ាងធំសម្បើម មួយក្បាល ប្រទះឃើញ ក្នុងការដ្ឋានសាងសង់មួយកន្លែង នៅម៉ាឡេស៊ី
Reviewed by Miss Khema
on
3:02 AM
Rating:
Reviewed by Miss Khema
on
3:02 AM
Rating:


No comments: