ទូច​ ​រាជ​សីហ៍​ ​សុំ​ការ​គាំ​ទ្រជា​ថ្មី​ ​បន្ទាប់​ពី​បាត់​មុខ​ជាង​៣​ឆ្នាំ​

អ្នកប្រដាល់មហាកម្លាំង ទូច រាជសី ចង់ឲ្យអ្នកគាំទ្រផ្តល់ក្តីទុកចិត្តជាថ្មី ក្រោយការវិលមកកាន់សង្វៀនរបស់ខ្លួនប្រមាណជាង៣ខែមកនេះ បន្ទាប់ពីចាកចេញទៅធ្វើ​កម្មកររោងចក្រជាង៣ឆ្នាំរួចមក។ កាលពីពេលថ្មីនេះៗ នៅស្ថានីយ៍ទូរទស្សន៍ភីអិនអិន អ្នកប្រដាល់សំបូរក្បាច់រូបនេះបានសំណូមពរឲ្យសាធារណៈជនបន្តលើកទឹកចិត្តខ្លួន ដែលកំពុងចិញ្ចឹមចិត្តចង់វាយ​យកខ្សែក្រវាត់ ឬពានរង្វាន់ណាមួយឲ្យខាងតែបាន ដើម្បីតំណាងស្រុកភូមិកំណើត និងក្លឹបរបស់ខ្លួន។«ខ្ញុំនឹងប្រឹងហ្វឹកហាត់និងជួយធ្វើការ ដើម្បីជួយគ្រួសារ។ ស​មត្ថភាពខ្ញុំមិនទាន់ដល់ តែខ្ញុំនឹងប្រឹងបន្តដំណើរទៅមុខទៀត ខ្ញុំនឹងប្រឹងហាត់។ សូមឲ្យតែបងប្អូនជួយគាំទ្រខ្ញុំ។ ខ្ញុំចង់បានខ្សែក្រវាត់មួយដើម្បីតំណាងឲ្យភូមិ​ស្រុ​កនិងក្លឹបខ្ញុំ។» មុនចាកចេញពីពិភពប្រដាល់អំឡុងឆ្នាំ២០១២ ទូច រាជសីហ៍ សាងបានភាពល្បីរន្ទឺពេញពិភពប្រដាល់ តាមរយៈក្បាច់វាយមិនដកថយ ពិសេសជ័យជម្នះដោយផ្តួលជើង​ខ្លាំង យុគ យគ្សគីល ឲ្យសន្លប់ កាលជំនាន់ពេញល្អដូចគ្នា។  បច្ចុ​ប្បន្ន ទូច រាជសីហ៍ និងប្អូនប្រុសម្នាក់ទៀតគឺ ទូច ស័ក្តិ កំពុងផ្ញើខ្លួនហ្វឹកហាត់ នៅក្លឹបសាមគ្គីកូនខ្មែរ នៅសង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ៕
Source:  http://keiladaily.com/
ទូច​ ​រាជ​សីហ៍​ ​សុំ​ការ​គាំ​ទ្រជា​ថ្មី​ ​បន្ទាប់​ពី​បាត់​មុខ​ជាង​៣​ឆ្នាំ​ ទូច​ ​រាជ​សីហ៍​ ​សុំ​ការ​គាំ​ទ្រជា​ថ្មី​ ​បន្ទាប់​ពី​បាត់​មុខ​ជាង​៣​ឆ្នាំ​ Reviewed by Miss Khema on 3:42 AM Rating: 5

No comments:

Events

Powered by Blogger.