តារាបង្ហាញម៉ូតស្អាត និងស៊ិចស៊ីបំផុត បានស្លាប់បាត់ហើយ កាលពីម្សិលមិញ

តារាបង្ហាញម៉ូតស្អាត និងស៊ិចស៊ីបំផុត បានស្លាប់បាត់ហើយ កាលពីម្សិលមិញ

ព្រហស្បតិ៍ ២៥ កុម្ភៈ, ២០១៦ ម៉ោង ១៦:៣៤
ដោយ និកា
ថៃ៖ តារាបង្ហាញម៉ូតស្រី ដ៏ស៊ិចស៊ីបំផុត ប្រចាំទស្សនាវដ្តី Playboy នាង Ponnada Fearz Sirichaisasul បានស្លាប់បាត់ហើយ កាលពីម្សិលមិញនេះ។

នាង Ponnada វ័យ២៥ឆ្នាំ ជាទូតសុឆន្ទៈ របស់ទស្សនាវដ្តី Playboy ត្រូវបានគេដឹងថា រូបនាងបានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី២៤ ខែកុម្ភៈ។
ចំពោះការស្លាប់របស់នាង បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ បានចូលរួមកាន់ទុក្ខ អាលោះអាល័យជាពន់ពេក ហើយក៏បានសរសេរសារ នៅក្នុងបណ្តាញTwitter យ៉ាងច្រើនកុះករ​។ ហើយបើតាមសម្តីរបស់ មិត្តជិតស្និទ្ធរបស់នាង បានប្រាប់ឲ្យដឹងថា Ponnada ជាតារាបង្ហាញម៉ូតស៊ិចស៊ី និងល្បីល្បាញខ្លាំង តែនាងក៏ជាមនុស្សស្រីម្នាក់ ដែលគួរស្រឡាញ់ និងចេះជួយការងារសង្គមផងដែរ៕






តារាបង្ហាញម៉ូត នាង Ponnada Fearz Sirichaisasul

ខ្មែរឡូត
តារាបង្ហាញម៉ូតស្អាត និងស៊ិចស៊ីបំផុត បានស្លាប់បាត់ហើយ កាលពីម្សិលមិញ តារាបង្ហាញម៉ូតស្អាត និងស៊ិចស៊ីបំផុត បានស្លាប់បាត់ហើយ កាលពីម្សិលមិញ Reviewed by Miss Khema on 4:44 PM Rating: 5

No comments:

Events

Powered by Blogger.